Wednesday, June 1, 2016

Sale and Marketing System ( Posted by Mr. Sothun )

ប្រព័ន្ធទីផ្សារ និង ការលក់ Sale and Marketing System


     មុខងារ Sale and Marketing ទទួលខុសត្រូវលើការលក់ផលិតផល និងសេវារបស់ក្រុមហ៊ុន Marketing គឺជាប់ពាក់ព័ន្ធជាមួយការកំណត់អតិថិជនសម្រាប់ផលិតផល​ និងសេវារបស់ក្រុនហ៊ុន កំណត់នូវអ្វីដែលពួកគេត្រូវការ និងចង់បាន ធ្វើផែនការ និងអភិវឌ្ឍផលិតផល និងសេវា ដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកគេ ហើយផ្សព្វផ្សាយផលិតផល និងសេវាទាំងនោះ ការលក់ គឺជាប់ពាក់ព័ន្ធជាមួយនឹកការទាក់ទងអតិថិជន ការលក់ផលិតផល ឬសេវា ការទទួលយកការបញ្ជាទិញ ហើយនិងការតាមដានការលក់ ។ តារាងខាងក្រោម បង្ហាញពីប្រព័ន្ធព័ត៌មានត្រូបានគេប្រើនៅក្នុងមុខងារ Sale and Marketing ក្នុងវិធីជាច្រើន ។ នៅកម្រិតយុទ្ធសាស្រ្ត Sale and Marketing System ត្រួតពិនិត្យទៅលើនិន្នាការដែលប៉ះពាល់ទៅលើឱកាសលក់ និងផលិតផលថ្មីៗ ការធ្វើផែនការគាំទ្រសម្រាប់ផលិតផលថ្មី ហើយនិងត្រួតពិនិត្យសកម្មភាពរបស់គូរប្រកួតប្រជែង ។

តារាងខាងក្រោមនេះបង្ហាញពីប្រព័ន្ធព័ត៌មានដែលប្រើប្រាស់ក្នុងទីផ្សារ និងការលក់

System
Description
Organizational
Level
ដំណើរការបញ្ជាទិញ
Order processing
បញ្ចូល, ដំណើរការ និងជម្រុញការបញ្ជាទិញ
Enter, process, and truck orders
Operational
ការវិភាគទីផ្សារ
Market analysis
កំណត់អតិថិជន និងទីផ្សារដោយប្រើប្រាស់ទិន្នន័យលើភូមិសាស្រ្ត ទីផ្សារ ឥរិយាបថអ្នកប្រើ និងនិន្នាការពាក់ព័ន្ធ
Identify customers and markets using data on demographics, markets, consumer behavior, and trends
Knowledge
វិភាគតម្លៃ
Pricing analysis
កំណត់តម្លៃសម្រាប់ផលិតផល និងសេវា
Determine prices for products and services
Management
ការព្យាករណ៍និន្នាការលក់
Sale trend forecasting
រៀបចំការព្យាករណ៍លក់ក្នុងពេល 5 ឆ្នាំ
Prepare 5-years sales forecasts
Strategic