Saturday, June 4, 2016

ការគ្រប់គ្រងធនធានមនុស្ស​ន​​​​​​​​​​​​​ ( posted By Khanya )

ប្រព័ន្ធធនធានមនុស្ស​ ( Human Resources System )
   គឺទទួលខុសត្រូវទៅលើការទាក់ទាញការអភិវឌ្ឍនិង​ការ​ថែរក្សារកងកម្លាំងការងាររបស់ក្រុមហ៊ុន​វាគាំទ្រសកម្មភាពដូចជា​ : ការកំណត់នូវនិយោជិកដែលមានសក្តានុពលការថែរក្សារឯកសារ​​​​​ ច្បាស់លាស់របស់និយោជិកដែលមាន​ និងការបង្កើតកម្មវិធី ដើម្បីអភិវឌ្ឍទេពកោសល្យ​និងជំនាញរបស់និយោជិក៕​ប្រព័ន្ធនេះកំណត់ពីតម្រូវការរបស់និយោជិកមានដូចជា​ ជំនាញ​កម្រិតអប់រំប្រភេទតំណែងចំនួនតំណែងនិងការចំណាយសម្រាប់បំពេញនូវផែនការរយះពេលយូរ របស់ក្រុមហ៊ុន នូវកម្រិតគ្រប់គ្រងវាជួយឪ្យអ្នកគ្រប់គ្រងអោយត្រួតពិនិត្យ និងវិភាគទៅលើ          តម្រូវការ​​​ ការបែងចែកនិងការទូទាត់សំណងឪ្យនិយោជិក៕ ប្រព័ន្ធចមនេះដឹងសម្រាប់ ធនធានមនុស្សគាំទ្រដល់ការវិភាគ សកម្មដែលជាប់ទាក់ទងទៅនិងការបង្កើតការងារ ការបណ្តុះបណ្ដាល​ ហើយនិងការធ្វើគំរូនៃអាជីពនិយោជិកនិងការធ្វើរបាយការណ៏ពីទំនាក់ទំនង៕​ ចំណែកប្រព័ន្ធប្រតិបត្តិការកំណត់ពីការជ្រើសរើស និងការដាក់បញ្ចូលនិយោជិកក្នុងក្រុមហ៊ុន៕ ក្រុងតារាងខាងក្រោមពន្យល់អំពីប្រព័ន្ធដំណើរការប្រតិបត្តិការធនធានមនុស្សដ៏សាមញ្ញ​ TPS សម្រាប់ការកត់ត្រាព័ត៏មានរបស់ និយោជិក វារក្សានូវទិន្នន័យមូលដ្ឋានដូចជា ឈ្មោះ អាយុ ភេទ ស្ថានភាពគ្រួសារ អាស័យដ្ឋាន ប្រវត្តិអប់រំ ប្រាក់ខែ មុខតំណែង ការបរិច្ឆេទ​ចូលធ្វើការ និង ការបរិច្ឆេទលាលែងពីការងាររបស់និយោជិក ៕ ប្រព័ន្ធនេះអាចបង្កើតរបាយការណ៏ផ្សេងៗគ្នាដូចជា : បញ្ជីឈ្មោះបុគ្កលិកថ្មី បុគ្គលិកដែលលាលែងពីការងារ រឺ សុំច្បាប់សម្រាក់ និយោជិកដែលចែកថ្នាក់ដោយកម្រិតការងារ រឺ កម្រិតអប់រំ និងការវាយតម្លៃការបំពេញការងាររបស់និយោជិក៕ប្រព័ន្ធបែននេះត្រូវបានបង្កើតឡើង
ដើម្បីផ្តល់នូវទិន្នន័យដែលអាចបំពេញនូវតម្រូវការក្នុងការថែរក្សារកំណត់ត្រារបស់រដ្ឋរឺសហព័ន្ឋ
សម្រាប់ឪកាសការងារស្មើភាព និង គោលដៅដទៃទៀត៕