Wednesday, June 8, 2016

Computer Hardware ( Posted by Mr. Sothun )

Computer Hardware 

Computer Hardware : គេសំដៅទៅលើគ្រឿងបន្លាស់របស់ PC មានដួចជា: Monitor, Keyboard, Mouse , System unit (​ គឺជាគ្រឿងបន្លាស់ដែលបានផ្តុំចួលគ្នា ) ។ 
+ មុនងារ និង តួនាទីរបស់ Computer Hardware

  • Monitor : មានតួនាទី​សំរាប់បង្ហាញពត័មាន​ រឺ ទិន្នន័យផេ្សងៗ ចេញពីរ System unit   តាមរយៈ Port VGA។ Monitor ចែកចេញជា​ 2​​ ប្រភេទ :

          - CRT
​​​​​​​​​​​​          - LCD
                                
  • Keyboard : មានតួនាទីជាអ្នកបញ្ចូលព័ត៌មាន​ ឬទិន្នន័យចូលទៅក្នុង PC ។


          Keyboard ដែលគេភ្ជាប់ទៅនឹង System Unit មាន 4 ប្រភេទៈ

          - USB
          - PS/2
          - Serial
          - Wireless

          
  • Mouse : មានតួនាទីជាអ្នកអូស ឬទាញរូបភាព និងប្រើសម្រាប់កំណត់ ឬជ្រើសរើសអ្វីមួយ ។
          Mouse ដែលភ្ជាប់ទៅនឹង System Unit មាន 4 ប្រភេទគឺៈ
          - USB
          - PS/2
          - Serial
          - Wireless   

  • HDD (HARD DISK DRIVE) : ជាឧបករណ៍មួយសម្រាប់ផ្ទុកទិន្នន័យ ឬព័ត៌មានផ្សេងៗដែលយើងបានបញ្ចូល ។
          HDD កាន់តែធំការផ្ទុកទិន្នន័យកាន់តែបានច្រើន ។
          គេគណនាខ្នាតរបស់ HDD គិតជា Megabyte, Gigabyte, Terabyte ។​ HDD គេចែកចេញជាពីរ               ប្រភេទៈ
​​​​​​​​​​​​​​​​​​​​          - External Hard Disk : ជាឧបករណ៍មួយដែលនៅខាងក្រៅ System Unit វាមាននាទីសម្រាប់ផ្ទុក                                                ទិន្នន័យ ឬ ចម្លងទិន្នន័យពី PC មួយទៅ PC មួយទៀត តាមរយៈ 
                                                Port USB  ។

          - Internal Hard Disk : ជាឧបករណ៍មួយដែលគេប្រើវានៅខាងក្នុង System Unit ដែលមាន                                                       ដូចជា៖
​​​​​​​​​​              + IDE Hard Disk : (Pentium II - IV)
              + SATA Hard Disk : (Pentium IV)

              + SCSI Hard Disk : (SERVER)    
    
                
  • FDD (FLOPPY DISK DRIVE) : ជាឧបករណ៍ដែលមានតួនាទីសម្រាប់អានទិន្នន័យចេញពី Diskette ។


​​​          Diskette :  ជាឧបករណ៍សម្រាប់ផ្ទុកទិន្នន័យ ឬ ព័ត៌មានដែលមានទំហំត្រឹមតែ 1,44 MB តែប៉ុណ្ណោះ ។