Wednesday, February 24, 2016

Information System

ប្រព័ន្ធពត៌មាន ( Information System )
ប្រព័ន្ធពត៌មាន អាចត្រូវបានគេកំណត់និយមន័យតាមបែបបច្ចេកទេសថាជាសំណុំនៃធាតុផ្សំដែល ជាប់ទាក់ទងគ្នា ដែលប្រមូល (Collect) និងទទួលមកវិញ (Receive) ដំណើរការ (Process) រក្សាទុក (Store) ហើយនិងចែកចាយពត៌មាន (Distribute) ដើម្បីគាំទ្រការធ្វើសេចក្តីសម្រេចចិត្ត ការសហប្រតិបត្តិការ និងការត្រួតពិនិត្យនៅក្នុងអង្គភាព ។


បន្ថែមលើគុណសម្បត្តិខាងលើ វាក៏អាចជួយដល់អ្នកគ្រប់គ្រង ក៏ដូចជាបុគ្គលិក ឲ្យគិតវិភាគបញ្ហា និងលាតត្រដាងនូវបញ្ហាស្មុគស្មាញ និងបង្កើតនូវផលិតផលថ្មី ។ នៅក្នុងប្រព័ន្ធពត៌មាននេះ បានបែងចែកជាពីរចំណុចដូចខាងក្រោមគឺៈ
  • ពត៌មាន (Information) : មានន័យថាជាទិន្នន័យ (Data) ដែលបញ្ជូនចូលក្នុងទម្រង់មួយដែល មាន អត្ថន័យ និងមានប្រយោជន៍ ដល់មនុស្សជុំវិញខ្លួន ។
  • ទិន្នន័យ (Data) : គឺជាសង្វាក់នៃពត៌មានដើម ដែលតំណាងឲ្យ ព្រឹត្តិការណ៍កើតឡើងនៅក្នុង អង្គភាព ឬក៏ជាបរិយាកាសដែលអាចមើលឃើញមុនពេលដែលពួកវា ត្រូវបានគេរៀបចំចូល ទៅក្នុងទម្រងមួយដែលមនុស្សអាចយល់ និងប្រើប្រាស់បាន ៕