Thursday, June 2, 2016

គម្រូអាជីវកម្មអ៊ីនធឺណែត (Internet Business Models) Mr. Sothun

គម្រូអាជីវកម្មអ៊ីនធឺណែត (Internet Business Models)

  អ៊ីនធឺណែតអាចជួយក្រុមហ៊ុនឲ្យបង្កើត និងចាប់យកផលចំណេញក្នុងបធ្យោបាយថ្មីៗដោយការបន្ថែមតម្លៃទៅលើផលិតផលឬសេវាដែលមានស្រេច ឬដោយការផ្តល់ឲ្យនូវមូលដ្ឋានសម្រាប់សេវាកម្ម និងផលិតផលថ្មីៗ អំពីគម្រូអាជីវកម្មអ៊ីនធឺណែតសំខាន់ៗជាច្រើនដែលបង្រួបចូលគ្នា ។ បធ្យោបាយមួយ ឬតម្លៃបន្ថែមដទៃទៀតដែលពួកគេផ្តល់ឲ្យអតិថិជននូវផលិតផល និងសេវាថ្មីៗ ផ្តល់នូវសេវា និងផលិតផលមានតម្លៃទាបជាជាងមធ្យោបាយដែលធ្លាប់មាន ។ គម្រូអាជិវកម្មថ្មីៗមួយចំនួនបានចាប់គុណប្រយោជន៍នៃសម្ថភាព Rich Communication របស់អ៊ីនធឺណែត ។ eBuy គឺជាបន្ទប់លក់ផលិតផលលើបណ្តាញដោយប្រើប្រាស់អ៊ីម៉ែល ហើយនិងសមាសធាតុប្រតិកម្មដទៃទៀត ។ ប្រជាជនអាចបញ្ជា (bid) ផលិតផល នៅលើបណ្តាញដូចជា បរិក្ខាកុំព្យូទ័រ ស្រា គ្រឿងអលង្កា សំបុត្រប្រគុំតន្រ្តី និងគ្រឿងអេឡិចត្រូនិចដែលដាក់តាំងដោយអ្នកលក់ជុំវិញពិភពលោក ។

គម្រូពាណិជ្ជកម្មនៅលើបណ្តាញអ៊ីនធែណែត

ចំណាត់ថ្នាក់
បរិយាយ
ឧទាហរណ៍
ហាងលក់ផ្ទាល់
Virtual Storefront
លក់នូវផលិតផល និងសេវាកម្មជាក់ស្តែងនៅលើបណ្ដាញជំនួសឲ្យការលក់តាមរយៈការលក់រាយ ។ ការចែកចាយនូវសេវា និងផលិតផលមិនទំនើប កាន់កាប់ដោយមធ្យោបាយចាស់ៗ
Amazon.com

Wine.com

wingpanbank.com
ការដោះដូរលើបណ្តាញ
On-line exchane

ជាប្រព័ន្ធបញ្ជាទិញ ដែលអ្នកទិញចម្រុះអាចទិញពីអ្នកលក់ចម្រុះ
Asia capacity

exchange

Covisint

E-Steel

Fibermarket

អ្នកលក់ព័ត៌មាន
Information Broker
ផ្តល់ឲ្យព័ត៌មានអំពីផលិផល ការដាក់តម្លៃ និងលទ្ធភាពទិញដូរ ។ អ្នកខ្លះសម្របសម្រួលប្រតិបត្តិការ ប៉ុន្តែតម្លៃសំខាន់របស់ពួកគេ គឺព័ត៌មានដែលពួកគេផ្តល់ឲ្យ
ParNet

Travelocity
អ្នកផ្តល់សេវាលើបណ្តាញ
On-line Service Provider
ផ្តល់ឲ្យនូវសេវា និងគាំទ្រដល់អ្នកប្រើប្រាស់
Hardware and Software
PCSupport.com
@Backup
Xdrive.com