This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, June 8, 2016

Computer Hardware ( Posted by Mr. Sothun )

Computer Hardware 

Computer Hardware : គេសំដៅទៅលើគ្រឿងបន្លាស់របស់ PC មានដួចជា: Monitor, Keyboard, Mouse , System unit (​ គឺជាគ្រឿងបន្លាស់ដែលបានផ្តុំចួលគ្នា ) ។ 
+ មុនងារ និង តួនាទីរបស់ Computer Hardware

  • Monitor : មានតួនាទី​សំរាប់បង្ហាញពត័មាន​ រឺ ទិន្នន័យផេ្សងៗ ចេញពីរ System unit   តាមរយៈ Port VGA។ Monitor ចែកចេញជា​ 2​​ ប្រភេទ :

          - CRT
​​​​​​​​​​​​          - LCD
                                
  • Keyboard : មានតួនាទីជាអ្នកបញ្ចូលព័ត៌មាន​ ឬទិន្នន័យចូលទៅក្នុង PC ។


          Keyboard ដែលគេភ្ជាប់ទៅនឹង System Unit មាន 4 ប្រភេទៈ

          - USB
          - PS/2
          - Serial
          - Wireless

          
  • Mouse : មានតួនាទីជាអ្នកអូស ឬទាញរូបភាព និងប្រើសម្រាប់កំណត់ ឬជ្រើសរើសអ្វីមួយ ។
          Mouse ដែលភ្ជាប់ទៅនឹង System Unit មាន 4 ប្រភេទគឺៈ
          - USB
          - PS/2
          - Serial
          - Wireless   

  • HDD (HARD DISK DRIVE) : ជាឧបករណ៍មួយសម្រាប់ផ្ទុកទិន្នន័យ ឬព័ត៌មានផ្សេងៗដែលយើងបានបញ្ចូល ។
          HDD កាន់តែធំការផ្ទុកទិន្នន័យកាន់តែបានច្រើន ។
          គេគណនាខ្នាតរបស់ HDD គិតជា Megabyte, Gigabyte, Terabyte ។​ HDD គេចែកចេញជាពីរ               ប្រភេទៈ
​​​​​​​​​​​​​​​​​​​​          - External Hard Disk : ជាឧបករណ៍មួយដែលនៅខាងក្រៅ System Unit វាមាននាទីសម្រាប់ផ្ទុក                                                ទិន្នន័យ ឬ ចម្លងទិន្នន័យពី PC មួយទៅ PC មួយទៀត តាមរយៈ 
                                                Port USB  ។

          - Internal Hard Disk : ជាឧបករណ៍មួយដែលគេប្រើវានៅខាងក្នុង System Unit ដែលមាន                                                       ដូចជា៖
​​​​​​​​​​              + IDE Hard Disk : (Pentium II - IV)
              + SATA Hard Disk : (Pentium IV)

              + SCSI Hard Disk : (SERVER)    
    
                
  • FDD (FLOPPY DISK DRIVE) : ជាឧបករណ៍ដែលមានតួនាទីសម្រាប់អានទិន្នន័យចេញពី Diskette ។


​​​          Diskette :  ជាឧបករណ៍សម្រាប់ផ្ទុកទិន្នន័យ ឬ ព័ត៌មានដែលមានទំហំត្រឹមតែ 1,44 MB តែប៉ុណ្ណោះ ។







      






















                                          




Sothun Name Card




Saturday, June 4, 2016

ការគ្រប់គ្រងធនធានមនុស្ស​ន​​​​​​​​​​​​​ ( posted By Khanya )

ប្រព័ន្ធធនធានមនុស្ស​ ( Human Resources System )
   គឺទទួលខុសត្រូវទៅលើការទាក់ទាញការអភិវឌ្ឍនិង​ការ​ថែរក្សារកងកម្លាំងការងាររបស់ក្រុមហ៊ុន​វាគាំទ្រសកម្មភាពដូចជា​ : ការកំណត់នូវនិយោជិកដែលមានសក្តានុពលការថែរក្សារឯកសារ​​​​​ ច្បាស់លាស់របស់និយោជិកដែលមាន​ និងការបង្កើតកម្មវិធី ដើម្បីអភិវឌ្ឍទេពកោសល្យ​និងជំនាញរបស់និយោជិក៕​ប្រព័ន្ធនេះកំណត់ពីតម្រូវការរបស់និយោជិកមានដូចជា​ ជំនាញ​កម្រិតអប់រំប្រភេទតំណែងចំនួនតំណែងនិងការចំណាយសម្រាប់បំពេញនូវផែនការរយះពេលយូរ របស់ក្រុមហ៊ុន នូវកម្រិតគ្រប់គ្រងវាជួយឪ្យអ្នកគ្រប់គ្រងអោយត្រួតពិនិត្យ និងវិភាគទៅលើ          តម្រូវការ​​​ ការបែងចែកនិងការទូទាត់សំណងឪ្យនិយោជិក៕ ប្រព័ន្ធចមនេះដឹងសម្រាប់ ធនធានមនុស្សគាំទ្រដល់ការវិភាគ សកម្មដែលជាប់ទាក់ទងទៅនិងការបង្កើតការងារ ការបណ្តុះបណ្ដាល​ ហើយនិងការធ្វើគំរូនៃអាជីពនិយោជិកនិងការធ្វើរបាយការណ៏ពីទំនាក់ទំនង៕​ ចំណែកប្រព័ន្ធប្រតិបត្តិការកំណត់ពីការជ្រើសរើស និងការដាក់បញ្ចូលនិយោជិកក្នុងក្រុមហ៊ុន៕ ក្រុងតារាងខាងក្រោមពន្យល់អំពីប្រព័ន្ធដំណើរការប្រតិបត្តិការធនធានមនុស្សដ៏សាមញ្ញ​ TPS សម្រាប់ការកត់ត្រាព័ត៏មានរបស់ និយោជិក វារក្សានូវទិន្នន័យមូលដ្ឋានដូចជា ឈ្មោះ អាយុ ភេទ ស្ថានភាពគ្រួសារ អាស័យដ្ឋាន ប្រវត្តិអប់រំ ប្រាក់ខែ មុខតំណែង ការបរិច្ឆេទ​ចូលធ្វើការ និង ការបរិច្ឆេទលាលែងពីការងាររបស់និយោជិក ៕ ប្រព័ន្ធនេះអាចបង្កើតរបាយការណ៏ផ្សេងៗគ្នាដូចជា : បញ្ជីឈ្មោះបុគ្កលិកថ្មី បុគ្គលិកដែលលាលែងពីការងារ រឺ សុំច្បាប់សម្រាក់ និយោជិកដែលចែកថ្នាក់ដោយកម្រិតការងារ រឺ កម្រិតអប់រំ និងការវាយតម្លៃការបំពេញការងាររបស់និយោជិក៕ប្រព័ន្ធបែននេះត្រូវបានបង្កើតឡើង
ដើម្បីផ្តល់នូវទិន្នន័យដែលអាចបំពេញនូវតម្រូវការក្នុងការថែរក្សារកំណត់ត្រារបស់រដ្ឋរឺសហព័ន្ឋ
សម្រាប់ឪកាសការងារស្មើភាព និង គោលដៅដទៃទៀត៕

ប្រព័ន្ឋហិរញ្ញវត្ថុនិងគណនេយ្យ (Posted by Mss. PuchMa)

ប្រព័ន្ឋហិរញ្ញវត្ថុនិងគណនេយ្យ​ (Finance and Accounting Systems) 
  ប្រព័ន្ធ Finance and Accounting គឺទទួលខុសត្រូវទៅលើការរៀបចំចាត់ចែងធនធាន ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមាន​​ ដូចជាសាច់ប្រាក់ ភាគហ៊ុន ស្តុក ប៊ូននិងការវិនិយោគផ្សេងៗដើម្បី បង្កើនចំណូលលើធនធានហិរញ្ញវត្ថុទាំងនេះមុខងារហិរញ្ញវត្ថុក៏ទទូលខុសត្រូវលើការរៀបចំ ការដាក់ទុកទៅលើក្រុមហ៊ុន (ស្វែងរកធនធានហិរញ្ញវត្ថុពីស្តុក ប៊ូន រឺទម្រង់នៃកំចីផ្សេងៗ) ដើម្បីកំនត់ថាតើក្រុមហ៊ុននិងទទូលបានចំណូលប្រសើរបំផុតលើការវិនិយោគរបស់ខ្លូនមុខងារ ហិរញ្ញវត្ថុត្រូវរក្សាបរិមានព័ត៌មានដែលសមល្មមពីធនធានខាងក្រៅមកក្រុមហ៊ុន។​
       មុខងារគណនេយ្យ ទទួលខុសត្រូវលើការថែរក្សានិងរៀបចំចាត់ចែងកំណត់កំណត់ត្រាហិរញ្ញ-  វត្ថុ វិក័យបត្រ ការបញ្ចេញសាច់ប្រាក់ ប្រាក់រំលោះបញ្ជីប្រាក់ខែបុគ្គលិក ដើម្បីទទួលខុសត្រូវលើ​លំហូរនៃហិញ្ញវត្ថុក្នុងក្រុមហ៊ុន។​
       ទាំង​​ Finance and Accounting  មានបញ្ហាជាប់ទាក់ទងគ្នាចំពោះរបៀបរក្សាកំណត់ត្រានៃ        ធនធានហិរញ្ញវត្ថុហើយនិងលំហូសាច់ប្រាក់ពួកវាផ្តល់អោយនូវចំលើយចំពោះសំណួរដូចជាៈ
        ​​ តើអ្វីជាស្តុកនៃធនធានហិរញ្ញវត្ថុនាពេលថ្មីៗនេះរបស់យើង?​
          តើកំណត់ត្រាអ្វីខ្លះដែលមានសំរាប់ការបញ្ចេញសាច់ប្រាក់ វិក័យបត្រ បញ្ជីប្រាក់ខែ ហើយនិងលំហូរសាច់ប្រាក់។
 ​​ ​      តារាងខាងក្រោមនេះបង្ហាញពី Information System នៃ Finance and Accounting
 
System
Description
Organizational Level
គណនីយ្យទទួលសាច់ប្រាក់​
Accounts receivable
កត់ត្រាសាច់ប្រាក់ដែលគេជំពាក់ក្រុមហ៊ុន​
Track money owed thefirm
Operational
អ្នកវិភាគឯកសារវិនិយោគ
Portfolio analysis
បង្កើតនូវសំណុំបែបបទលើការវិនិយោគ របស់ក្រុមហ៊ុន
Design the firm’Portfolio of investments
Knowledge
ការបែងចែកថវិកា
Budgeting
រៀបចំថវិកាសម្រាប់រយៈពេលខ្លី
Plan long term budgets
Management
គម្រោងប្រាក់ចំណេញ​
Profit plaining
គម្រោងប្រាក់ចមណេញរយៈពេលវែង
Plain long term profits
Strategic

Thursday, June 2, 2016

គម្រូអាជីវកម្មអ៊ីនធឺណែត (Internet Business Models) Mr. Sothun

គម្រូអាជីវកម្មអ៊ីនធឺណែត (Internet Business Models)

  អ៊ីនធឺណែតអាចជួយក្រុមហ៊ុនឲ្យបង្កើត និងចាប់យកផលចំណេញក្នុងបធ្យោបាយថ្មីៗដោយការបន្ថែមតម្លៃទៅលើផលិតផលឬសេវាដែលមានស្រេច ឬដោយការផ្តល់ឲ្យនូវមូលដ្ឋានសម្រាប់សេវាកម្ម និងផលិតផលថ្មីៗ អំពីគម្រូអាជីវកម្មអ៊ីនធឺណែតសំខាន់ៗជាច្រើនដែលបង្រួបចូលគ្នា ។ បធ្យោបាយមួយ ឬតម្លៃបន្ថែមដទៃទៀតដែលពួកគេផ្តល់ឲ្យអតិថិជននូវផលិតផល និងសេវាថ្មីៗ ផ្តល់នូវសេវា និងផលិតផលមានតម្លៃទាបជាជាងមធ្យោបាយដែលធ្លាប់មាន ។ គម្រូអាជិវកម្មថ្មីៗមួយចំនួនបានចាប់គុណប្រយោជន៍នៃសម្ថភាព Rich Communication របស់អ៊ីនធឺណែត ។ eBuy គឺជាបន្ទប់លក់ផលិតផលលើបណ្តាញដោយប្រើប្រាស់អ៊ីម៉ែល ហើយនិងសមាសធាតុប្រតិកម្មដទៃទៀត ។ ប្រជាជនអាចបញ្ជា (bid) ផលិតផល នៅលើបណ្តាញដូចជា បរិក្ខាកុំព្យូទ័រ ស្រា គ្រឿងអលង្កា សំបុត្រប្រគុំតន្រ្តី និងគ្រឿងអេឡិចត្រូនិចដែលដាក់តាំងដោយអ្នកលក់ជុំវិញពិភពលោក ។

គម្រូពាណិជ្ជកម្មនៅលើបណ្តាញអ៊ីនធែណែត

ចំណាត់ថ្នាក់
បរិយាយ
ឧទាហរណ៍
ហាងលក់ផ្ទាល់
Virtual Storefront
លក់នូវផលិតផល និងសេវាកម្មជាក់ស្តែងនៅលើបណ្ដាញជំនួសឲ្យការលក់តាមរយៈការលក់រាយ ។ ការចែកចាយនូវសេវា និងផលិតផលមិនទំនើប កាន់កាប់ដោយមធ្យោបាយចាស់ៗ
Amazon.com

Wine.com

wingpanbank.com
ការដោះដូរលើបណ្តាញ
On-line exchane

ជាប្រព័ន្ធបញ្ជាទិញ ដែលអ្នកទិញចម្រុះអាចទិញពីអ្នកលក់ចម្រុះ
Asia capacity

exchange

Covisint

E-Steel

Fibermarket

អ្នកលក់ព័ត៌មាន
Information Broker
ផ្តល់ឲ្យព័ត៌មានអំពីផលិផល ការដាក់តម្លៃ និងលទ្ធភាពទិញដូរ ។ អ្នកខ្លះសម្របសម្រួលប្រតិបត្តិការ ប៉ុន្តែតម្លៃសំខាន់របស់ពួកគេ គឺព័ត៌មានដែលពួកគេផ្តល់ឲ្យ
ParNet

Travelocity
អ្នកផ្តល់សេវាលើបណ្តាញ
On-line Service Provider
ផ្តល់ឲ្យនូវសេវា និងគាំទ្រដល់អ្នកប្រើប្រាស់
Hardware and Software
PCSupport.com
@Backup
Xdrive.com

Wednesday, June 1, 2016

Sale and Marketing System ( Posted by Mr. Sothun )

ប្រព័ន្ធទីផ្សារ និង ការលក់ Sale and Marketing System


     មុខងារ Sale and Marketing ទទួលខុសត្រូវលើការលក់ផលិតផល និងសេវារបស់ក្រុមហ៊ុន Marketing គឺជាប់ពាក់ព័ន្ធជាមួយការកំណត់អតិថិជនសម្រាប់ផលិតផល​ និងសេវារបស់ក្រុនហ៊ុន កំណត់នូវអ្វីដែលពួកគេត្រូវការ និងចង់បាន ធ្វើផែនការ និងអភិវឌ្ឍផលិតផល និងសេវា ដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកគេ ហើយផ្សព្វផ្សាយផលិតផល និងសេវាទាំងនោះ ការលក់ គឺជាប់ពាក់ព័ន្ធជាមួយនឹកការទាក់ទងអតិថិជន ការលក់ផលិតផល ឬសេវា ការទទួលយកការបញ្ជាទិញ ហើយនិងការតាមដានការលក់ ។ តារាងខាងក្រោម បង្ហាញពីប្រព័ន្ធព័ត៌មានត្រូបានគេប្រើនៅក្នុងមុខងារ Sale and Marketing ក្នុងវិធីជាច្រើន ។ នៅកម្រិតយុទ្ធសាស្រ្ត Sale and Marketing System ត្រួតពិនិត្យទៅលើនិន្នាការដែលប៉ះពាល់ទៅលើឱកាសលក់ និងផលិតផលថ្មីៗ ការធ្វើផែនការគាំទ្រសម្រាប់ផលិតផលថ្មី ហើយនិងត្រួតពិនិត្យសកម្មភាពរបស់គូរប្រកួតប្រជែង ។

តារាងខាងក្រោមនេះបង្ហាញពីប្រព័ន្ធព័ត៌មានដែលប្រើប្រាស់ក្នុងទីផ្សារ និងការលក់

System
Description
Organizational
Level
ដំណើរការបញ្ជាទិញ
Order processing
បញ្ចូល, ដំណើរការ និងជម្រុញការបញ្ជាទិញ
Enter, process, and truck orders
Operational
ការវិភាគទីផ្សារ
Market analysis
កំណត់អតិថិជន និងទីផ្សារដោយប្រើប្រាស់ទិន្នន័យលើភូមិសាស្រ្ត ទីផ្សារ ឥរិយាបថអ្នកប្រើ និងនិន្នាការពាក់ព័ន្ធ
Identify customers and markets using data on demographics, markets, consumer behavior, and trends
Knowledge
វិភាគតម្លៃ
Pricing analysis
កំណត់តម្លៃសម្រាប់ផលិតផល និងសេវា
Determine prices for products and services
Management
ការព្យាករណ៍និន្នាការលក់
Sale trend forecasting
រៀបចំការព្យាករណ៍លក់ក្នុងពេល 5 ឆ្នាំ
Prepare 5-years sales forecasts
Strategic

Wednesday, February 24, 2016

Information System

ប្រព័ន្ធពត៌មាន ( Information System )
ប្រព័ន្ធពត៌មាន អាចត្រូវបានគេកំណត់និយមន័យតាមបែបបច្ចេកទេសថាជាសំណុំនៃធាតុផ្សំដែល ជាប់ទាក់ទងគ្នា ដែលប្រមូល (Collect) និងទទួលមកវិញ (Receive) ដំណើរការ (Process) រក្សាទុក (Store) ហើយនិងចែកចាយពត៌មាន (Distribute) ដើម្បីគាំទ្រការធ្វើសេចក្តីសម្រេចចិត្ត ការសហប្រតិបត្តិការ និងការត្រួតពិនិត្យនៅក្នុងអង្គភាព ។


បន្ថែមលើគុណសម្បត្តិខាងលើ វាក៏អាចជួយដល់អ្នកគ្រប់គ្រង ក៏ដូចជាបុគ្គលិក ឲ្យគិតវិភាគបញ្ហា និងលាតត្រដាងនូវបញ្ហាស្មុគស្មាញ និងបង្កើតនូវផលិតផលថ្មី ។ នៅក្នុងប្រព័ន្ធពត៌មាននេះ បានបែងចែកជាពីរចំណុចដូចខាងក្រោមគឺៈ
  • ពត៌មាន (Information) : មានន័យថាជាទិន្នន័យ (Data) ដែលបញ្ជូនចូលក្នុងទម្រង់មួយដែល មាន អត្ថន័យ និងមានប្រយោជន៍ ដល់មនុស្សជុំវិញខ្លួន ។
  • ទិន្នន័យ (Data) : គឺជាសង្វាក់នៃពត៌មានដើម ដែលតំណាងឲ្យ ព្រឹត្តិការណ៍កើតឡើងនៅក្នុង អង្គភាព ឬក៏ជាបរិយាកាសដែលអាចមើលឃើញមុនពេលដែលពួកវា ត្រូវបានគេរៀបចំចូល ទៅក្នុងទម្រងមួយដែលមនុស្សអាចយល់ និងប្រើប្រាស់បាន ៕